ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត
នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាមតាមបណ្តាភូមិ ក្នុងខេត្តកំពត គ្រូបង្រៀនខ្មែរឥស្លាម អាជ្ញាធរភូមិ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥